លោកហួត សុធី ចុះត្រួតពិនិត្យការសាងសង់អគារការិយាល័យ ចំណុះស្នងការដ្ឋាន

លោកហួត សុធី ចុះត្រួតពិនិត្យការសាងសង់អគារការិយាល័យ ចំណុះស្នងការដ្ឋាន

ខេត្តឧត្ដរមានជ័យ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ នៅព្រឹកមិញនេះបានដឹកនាំគណៈស្នងការ  ចុះត្រួតពិនិត្យការសាងសង់អគារការិយាល័យចំណុះស្នងការដ្ឋាន។

លោកហួត សុធី បានឲ្យដឹងថា អគារការិយាល័យចំណុះស្នងការដ្ឋាននេះ ជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ដែលមានប្រវែង១៣១ ម៉ ចំនួន ៣១បន្ទប់ ទំហំ ៧×៤.៥០ ម៉ សម្រេចបាន៩០% និងកំពុងបន្តសាងសង់ចប់រួចរាល់ឆាប់ៗខាងមុខនេះ៕SRP