ខេត្តឧត្តរមានជ័យ៖ចាងហ្វាងគេហទំព័រស្រទាប់យុវវ័យ បានសម្រេចចិត្តឈប់ប្ដឹង មេប៉ូលិសខេត្តឧត្ដរមានជ័យ។
នេះបើយោងតាមលិខិតដកពាក្យបណ្ដឹងរបស់ ប៉ែន នួន ចាងហ្វាងការផ្សាយ គេហទំព័រស្រទាប់យុវវ័យ ដែលសៀមរាបប៉ុស្ដិ៍ ទទួលបាន។
ខាងក្រោមនេះជាការរៀបរាប់របស់លោកប៉ែន នួន៖ ខ្ញុំបាទ ប៉ែន នួន ចាងហ្វាងការផ្សាយ គេហទំព័រស្រទាប់យុវវ័យ បានដកពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ ឈប់ប្ដឹង លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ វិញហើយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
យោងតាមពាក្យបណ្ដឹងកម្មវត្ថុ៖ ខ្ញុំបាទសុំដកពាក្យបណ្ដឹងឈប់ប្ដឹង លោកហួត សុធី ឋនន្ដរសក្ដិ ឧត្ដមសេនីយ៍ទោ មានតួរនាទីស្នងការដ្ឋាន នគរបាលខេត្ដឧត្ដរមានជ័យ។ ដែលខ្ញុំបាទបានប្ដឹងចូលក្រសួងមហាផ្ទៃ គោរពជូនសម្ដេចកាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២១ កន្លងទៅ។
ពាក់ព័ន្ធនិងករណីបង្វែរសំណុំរឿងពាក្យបណ្ដឹងរបស់ខ្ញុំបាទពីដើមបណ្ដឹង ទៅជាចុងចោទ ពីជនរងគ្រោះទៅជាជនជាប់ចោទ ដាក់បង្វែរសំណុំរឿងចូលទៅតុលាការ អោយចាត់វិធានការមកលើរូបខ្ញុំបាទ។
ពាក់ព័ន្ធនឹងករណី ក្រុមទុច្ចរិតមួយក្រុមសរសេរអត្ថបទ ជេរប្រមាថប្រមុខថ្នាក់ដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន កាលពីថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២១ ដោយដាក់ឈ្មោះខ្ញុំបាទប៉ែន នួន ពីខាងក្រោមអត្ថបទ។
ដោយខ្ញុំបាទបានទៅជួប លោកស្នងការ និង លោកស្នងការរងទទួលបន្ទុក បានស្ដាប់ការពន្យល់អំពី តួនាទី ភារកិច្ចរបស់មន្ដ្រីនគរបាលយុត្ដិធម៌ ខ្ញំបាទបានយល់ និង បញ្ចប់ការភណ្ឌ័ច្រឡំរួចរាល់អស់ហើយ រវាងខ្ញុំបាទប៉ែន នួន និងលោកឧត្ដមសេនីយ៍ទោហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១២ ខែមករាឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាល ខេត្តឧត្ដរមានជ័យ៕SRP