លោកហ៊ុន ម៉ាណែត ប្រាប់យុវជន​បន្តវេន​ ត្រូវមានជំហររឹងមាំ ក្នុងការតំកល់ ផលប្រយោជន៍ជាតិជាធំ

លោកហ៊ុន ម៉ាណែត ប្រាប់យុវជន​បន្តវេន​ ត្រូវមានជំហររឹងមាំ ក្នុងការតំកល់ ផលប្រយោជន៍ជាតិជាធំ

ខេត្តកំពង់ចាម​​៖លោកហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនថ្នាក់កណ្តាល​ បានថ្លែងលេីកទឹកចិត្ត ដល់យុវជន​បន្តវេន​ ត្រូវមានជំហរ រឹងមាំក្នុងការ តំកល់ ផលប្រយោជន៍ ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើន ការយល់ដឹងឲ្យបាន ច្បាស់លាស់ នូវរបត់នៃភូមិសាស្ត្រនយោបាយ ក្នុងតំបន់និង សកលលោក​ ដើម្បី ធានាបាននូវ ការថែរក្សាការពារ សុខសន្តិភាព នៅលើទឹកដីកម្ពុជា នាពេលបច្ចុប្បន្ន។

លោកហ៊ុន ម៉ាណែត ក៏បានជម្រុញលេីកទឹកចិត្តដល់សមាជិក​ សមាជិកា​គណបក្សទាំងអស់​ ត្រូវ​ចេះផ្សព្វផ្សាយរាល់សកម្មភាព​ និង​ការ​អភិវឌ្ឍ​សមិទ្ធផល​ផ្សេងៗ​ ដែលជាស្នាដៃរបស់​គណបក្សប្រជាជន​កម្ពុជា​ ព្រមទាំង​ចូលរួមថែរក្សាសុខសន្តិភាព​ ដែល​ជា​មូលដ្ឋានគ្រឹះ ដេីម្បី​ធ្វើការអភិវឌ្ឍបន្តទៀត​។

លោក ហ៊ុន​ ម៉ាណែត​ ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ សូម​មកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩​ ឲ្យបានគ្រប់ៗគ្នៗ​ ដេីម្បីប្រយុទ្ធប្រឆាំង ជាមួយការឆ្លងរីករាលដាលនៃជម្ងឺកូវីដ​បម្លែង​ថ្មី​ផង​ដែរ​។

លោកហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាលចុះជួយស្រុកបាធាយ នៅថ្ងៃទី​១៦​ ខែមករា​
ម្សិលមិញ ដោយមានកាចូលរួម​ពីលោក អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មធិការកណ្ដាល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម​​ និង​ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ គណបក្សប្រជាជន​កម្ពុជា​ ជាច្រើន​រូប​ទៀត​៕SRP