ខេត្តសៀមរាប៖គេហទំព័រសៀមរាបប៉ុស្ដិ៍ ធីវី អនឡាញ បានបើកកិច្ចប្រជុំលើកទី២របស់ខ្លួន ដើម្បីលើកទិសដៅការងាររបន្តឆ្នាំ២០២២។
កិច្ចប្រជុំធ្វើឡើងនៅរសៀលថ្ងៃអាទិត្យទី១៦ ខែមករា ឆ្នាំ២០២២នេះ ដឹកនាំដោយលោកប៊ុត វិចិត្រ ចាងហ្វាងគេហទំព័រសៀមរាបប៉ុស្តិ៍ ធីវី អនឡាញ។
នៅក្នុងកិច្ចប្រជុំនេះក៏មានប្រកាស សមាសភាព របស់ក្រុមការងារគេហទំព័រសៀមរាបប៉ុស្តិ៍ ប្រចាំការតាមបណ្ដារខេត្តក្រុងនិងមានមតិលើកឡើងរបស់អ្នកចូលរួមនីមួយៗផងដែរ។
ក្នុងនាមអង្គភាពគេហទំព័រសៀមរាបប៉ុស្ដិ៍ ធីវី អនឡាញ លោក ប៊ុត វិចិត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះសមាជិក របស់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ទាំងអស់ ដែលបានចូលរួមក្នុងការចុះយកព័ត៌មានទាន់ហេតុការណ៍នានា សម្រាប់ការផ្សាយអំពីហេតុការណ៍ផ្សេងៗនិងសមិទ្ធផល របស់ថ្នាក់ដឹកនាំ។
លោក ប៊ុត វិចិត្រ ក៏បានលើកឡើងពីផលវិជ្ជមាននិងអវិជ្ជមានមួយចំនួនសម្រាប់អ្នកយកព័ត៌មានដើម្បីជាទិសដៅការងារបន្តដោយអនុវត្តនូវវិជ្ជាជីវៈនិងក្រមសីលធម៌អ្នកសារព័ត៌មាន ឲ្យបានជាប់ជាប្រចាំ។
លោកក៏បានលើកឡើងពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដល់សមាជិករបស់ខ្លួនក្នុងការយកព័ត៌មាន តាមវិជ្ជាជីវៈនិងក្រមសីលធម៌។ ជាមួយគ្នានេះដែរលោកបានថ្លែងអំណរគុណចំពោះអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានផ្ដល់កិច្ចសហការល្អជាមួយ សមាជិកអ្នកយកសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទាំងអស់ កន្លងមកនិងស្នើសុំឲ្យអាជ្ញាធរសមត្ថកិច្ចជួយបន្តកិច្ចសហការដើម្បីបង្កលក្ខណៈងាយស្រួលដល់សមាជិកសៀមរាបប៉ុស្ដិ៍ បន្ថែមទៀត៕SRP