ចាប់ចិនម្នាក់ រឹបអូសគ្រឿងញៀន ជាង៦គីឡូក្រាម

ចាប់ចិនម្នាក់ រឹបអូសគ្រឿងញៀន ជាង៦គីឡូក្រាម

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសគ្រឿងញៀន ជាង ៦គីឡូក្រាម នៅរាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថាការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅចំណុច ផ្ទះជួលលេខ១ ផ្លូវលេខ៦ បូរីសែនសុខ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) ដឹកនាំដោយលោក ប្រុញ សាន និងលោកភឹម ចន្ទ័តារ៉ា នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រភពបន្តថាជនសង្ស័យឈ្មោះ លី ស៊ូចៃ (LY XU JAY) ភេទប្រុស កើតឆ្នាំ១៩៥៩ ជនជាតិ ចិន។ ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងរួមមាន៖-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ៦ គ.ក្រ ៤០ក្រាម។ -កេតាមីន(KETAMINE)ទម្ងន់សុទ្ធ ១០.២៥ក្រាម។សរុបសារធាតុញៀនទម្ងន់ ០៦ គ.ក្រ ៥០.២៥ ក្រាម -សារធាតុផ្សំ ៩ គ.ក្រ ៦៦៥ក្រាម និងឧបករណ៍កែច្នៃមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕SRP