លោកសាយ សំអាល់​៖​ បេីយេីងការពារសន្តិភាពបាន​ រយ:ពេលពេល៥០ឆ្នាំទៀត កម្ពុជា​ នឹងរីកចម្រេីន​កាន់ខ្លាំង

ខេត្តកំពង់ចាម​៖លោក សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​ជា​ប្រធាន​ស្តីទី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​លេីកឡេីងថា​ បេី​យើង​ថែរក្សា​សន្តិភាព​បាន​ កម្ពុជា​ នឹងមានការ​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង​នៅពេល​៥០ឆ្នាំ​​ទៅ​មុខ​ទៀត ដូច្នេះ​កុំ​ស្កប់ស្កល់​នឹង​សន្តិភាព​ និង​កុំ​ស្កប់ស្កល់​អ្វី​ដែល​យើង​មាន​ គឺ​ត្រូវ​ខិតខំ​ការពារ​បន្ត​ទៀត​។

លោកថ្លែង​បែប​នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​១៥ ខែមករា​ ឆ្នាំ​២០២២​ នៅសាលាខេត្តកំពង់ចាម​។

ក្នុង​ពិធី​នោះដែរ​ លោកសាយ សំអាល់​ ក៏បាន​លេីកឡេីងថា​ ការ​អប់រំ​ពិតជា​មាន​សារៈសំខាន់​​​ណាស់​ ដែល​ត្រូវ​ទាមទារ​ឲ្យ​យុវជន​ ស​ ស​ យ​ ក​ ចូលរួម​លើក​កម្ពស់​វិស័យ​អប់រំ​ គឺ​ត្រូវ​លេីក​ទឹកចិត្ត​​ជុំរុញ​ដល់​កុមារ​ឲ្យ​បាន​ចូល​សាលា​ ហើយ​ខិតខំ​សិក្សា​រៀនសូត្រ​ ចាប់ផ្ដើម​ពី​ថ្នាក់​បឋមឡេីង​ទៅ​ដែល​ជា​គ្រឹះ​សម្រាប់​ឈាន​ទៅ…មុខ៕SRP