អភិបាលខេត្តត្បូងឃ្មុំ ថា៖​ លោកហ៊ុន ម៉ាណែត ពិតជាសក្តិសមបំផុត សម្រាប់បេក្ខភាព អនាគតនាយករដ្ឋមន្ត្រី

0

ខេត្តត្បូងឃ្មុំ​៖ក្នុងពិធីសំណេះសំណាលជាមួយ មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងខេត្តត្បូងឃ្មុំ​ នៅព្រឹក​មិញនេះ​  លោក ជាម ច័ន្ទសោភ័ណ​ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានថ្លែងថា​ សមត្ថភាព ទេពកោសល្យខ្ពស់ គុណធម៌ និងសីលធម៌ល្អរបស់ លោក ហ៊ុន ម៉ាណែត គឺពិតជាសក្តិសមបំផុតសំរាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​អភិបាលខេត្ត បានធ្វើការកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកងកម្លាំងទាំងបីនៃខេត្តត្បូងឃ្មុំ អាជ្ញាធរក្រុង-ស្រុក ក៏ដូចជាឃុំ-សង្កាត់ លើការអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានសោភណ្ឌភាព ដើម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងទាក់ទាញអ្នកវិនិយោគផងដែរ។ 

អភិបាលខេត្ត​ ក៏បានលើកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការឆ្លើយតបនូវរាល់បញ្ហាទាំងឡាយដែលកើតមានកន្លងមក ដើម្បីធ្វើការកែប្រែ ប្រកបទៅដោយសន្តិវិធី ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ដើមី្បជាទំនុកចិត្តរបស់ជាពិសេសគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

លោកជាម ច័ន្ទសោភ័ណ ក៏បានគូសបញ្ជាក់បន្ថែមទៀតថាជាការពិតណាស់ លោក ហ៊ុន ម៉ាណែត គឺជាយុវជនបន្តវេនពោរពេញដោយសក្ដានុពល និងជា ឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយា សម្បត្តិ និងភាពជាអ្នកដឹកនាំជាន់ខ្ពស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ពោលគឺពិតជា សក្តិសមបំផុតសម្រាប់ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគត៕SRP