អភិបាលខេត្តកំពង់ចាម​ ប្រាប់មន្ត្រីថា ត្រូវបម្រើសេវាសាធារណៈ ជូនពលរដ្ឋ មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ​

0

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​សាលា​ខេត្តកំពង់ចាម​ សម្រាប់ឱកាស​ចូល​ឆ្នាំ​សកល​២០២២​ នៅថ្ងៃទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២១​នេះ​ អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ក្នុង​នាមជា​​មន្ត្រី​រាជការគឺ​យេីង​ត្រូវ​បម្រើ​សេវា​សាធារណៈ​​ជូន​ប្រជាពលរដ្ឋ​ ដោយភាព​ស្មោះត្រង់​ និង​​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ​ ប៉ុន្តែ​ត្រូវ​​មាន​ភក្ដីភាព​ចំពោះ​រាជរដ្ឋាភិបាល​។

ថ្លែងក្នុង​ពិធី លោក អ៊ុន​ ចាន់ដា​ ក៏បានកោតសរសើរ​ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់​ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ​ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​ថា​ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ ត្រូវ​បង្រៀន​មន្ត្រី​​ឲ្យ​ចេះ​ធ្វើ​ការ​ ហើយ​ត្រូវ​ទុក​ឱកាស​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​​បញ្ចេញ​សមត្ថភាព​ទេពកោសល្យ​ផង​ ដោយកុំ​ប្រកាន់​ច្រេីន ហេីយក៏កុំ​ចោល​ឥរិយាបថ​ទន់ភ្លន់​ ពោលគឺ​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ ​​ខិតខំ​ធ្វេី​ការងារ​ បេី​មាន​បញ្ហា​អ្វី​កេីនឡេីង​​ត្រូវ​រួមគ្នា​ ដេីម្បី​ធ្វេីការ​ដោះស្រាយ​ផងដែរ​៕SRP