ខេត្តឧត្តរមានជ័យ៖សមត្ថកិច្ចស្រុកអន្លង់វែងបានចាប់ខ្លួនបុរសម្នាក់ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀនមេតាំហ្វេតាមីម៉ាទឹកកកជាច្រើនកញ្ចប់។
ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ ស្ថិតក្នុងលំនៅឋានតែម្តងស្ថិតត្រង់ចំណុចភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចស្រុកអន្លង់វែងបានបញ្ជាក់ថាក្រោយឃាត់ខ្លួនដកហូតវត្ថុតាងថ្នាំញៀនមេតាំហ្វេតាមីនប្រភេទម៉ាទឹកកក« ICE » ចំនួន៤៨កញ្ចប់ ១/កញ្ចប់ធំ ៤០កញ្ចប់ ២/កញ្ចប់តូច ៨កញ្ចប់ ដែលមានទម្ងន់សរុបស្មើនឹង៧៧៤ ក្រាម។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងបញ្ជូនបន្តចាត់ការទៅតាមនីតិវិធីច្បាប់៕SRP

