ផ្ទះគ្រូបង្រៀន មួយខ្នងនៅក្រុងសៀមរាប ត្រូវបានអគ្គីភ័យបំផ្លាញទាំងស្រុង រួមទាំងទ្រព្យសម្បត្តិ

0

ខេត្តសៀមរាប៖ផ្ទះរបស់គ្រូបង្រៀនមួយខ្នងត្រូវបានអគ្គីភ័យបំផ្លាញទាំងស្រុងរួមទាំងទ្រព្យសម្បត្តិផងដែរ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី  ២៩ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង២និង៣០នាទី រំលងអាធ្រាត ស្ថិតនៅក្រុមទី៦ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ  ក្រុងសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា 

ម្ចាស់ឈ្មោះហាស់ សុវណ្ណ ភេទប្រុសអាយុ ៥៣ឆ្នាំ មុខរបរនៅផ្ទះ និង ប្រពន្ធឈ្មោះ ហាស់ វិធាវី អាយុ ៥៦ឆ្នាំ មុខរបរគ្រូបង្រៀន។

ករណីអគ្គីភ័យនេះ  បណ្តាលឲ្យផ្ទះឈើមួយខ្នង ដំបូលស័ង្កសីដែលមានទំហំ ៨,៧០ម៉ែត្រ x១៣ម៉ែត្រ ទាំងស្រុង និង ឆាបឆេះទ្រព្យសម្បត្តិដូចជា៖

-ម៉ូតូ០១គ្រឿងម៉ាក ហុងដាC125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០០៨ ពាក់ផ្លាកលេខ សៀមរាប ១B-៦៧២២

-ម៉ូទ័រ៦គ្រឿង

-កង់កូនក្មេង១គ្រឿង

-ទូទឹកកក១គ្រឿង

-ទូឈើបេងដាក់ខោអាវ ចំនួន០៣

-តុឈើបេងចំនួន ០៣

-គ្រែឈើចំនួន ០៥

-ខ្សែរដៃប្លាកទីន ០២ខ្សែរ

-ចិញ្ចៀនត្បូង ២វង់

-ប្រាក់ដុល្លារ ១៥០០ដុល្លារ,ប្រាក់រៀលជាង ៤០០០០០រៀល

-ឯកសារមួយចំនួន(សៀវភៅគ្រួសារ,សៀវភៅស្នាក់នៅ។

បើតាមរបាយការណ៍បន្តថាករណីនេះសង្ស័យទុស្សេខ្សែរភ្លេីងបណ្តាលជាអគ្គីភ័យឆាបឆេះតែម្ដង៕SRP