ក្រុម​១៥៧ សាខាខេត្ត​សៀមរាប ចុះអនុស្សរណ:យោគយល់គ្នា ជាមួយ វិទ្យាស្ថានពហុបច្ចេកវិទ្យាទេសភូមិភាគតេជោសែនសៀមរាប

0

ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជា (ក្រុម​១៥៧) សាខាខេត្ត​សៀមរាប បានចុះអនុស្សរណ: យោគយល់គ្នា ជាមួយវិទ្យាស្ថានពហុបច្ចេកវិទ្យាទេសភូមិភាគតេជោសែនសៀមរាប។

ពិធីនេះធ្វើឡើងថ្ងៃពុធ ទី២៩ខែ​ធ្នូ​ ឆ្នាំ២០២១​នេះ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាទេស ភូមិភាគតេជោសែនសៀមរាប ដែលស្ថិតនៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តំណាងប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម​១៥៧) សាខាខេត្ត​សៀមរាប​ ដឹកនាំដោយលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម​១៥៧) សាខាខេត្ត​សៀមរាប​ ​រួមទាំងអនុប្រធានទាំង៣រូប និងចូលរួមពីសមាជិក សមាជិកា។ ចំណែកតំណាងវិទ្យាស្ថានពហុបច្ចេកវិទ្យាទេសភូមិភាគតេជោ សែនសៀមរាប ដឹកនាំដោយ លោកស្រី ផង់ ពុទ្ធី ដោយមានការផ្ដួចផ្ដើមនិងសម្របសម្រួលពី សមាគមចលនាយុវជនកម្ពុជា (ក្រុម​១៥៧) ស្រុកអង្គរធំ។

ក្នុងកិច្ចចុះអនុស្សរណ:យោគយល់គ្នា រវាង វិទ្យាស្ថានពហុបច្ចេកវិទ្យាទេសភូមិភាគតេជោសែនសៀមរាប និងសមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តសៀមរាប នេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈមានប្រសិទ្ធភាពខ្ពស់ ក្នុងការពង្រឹងសមត្ថភាពជំនាញធនធានមនុស្ស។

លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម​១៥៧) សាខាខេត្ត​សៀមរាប​ បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានពហុបច្ចេកវិទ្យាទេសភូមិភាគតេជោសែនសៀមរាប ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិត។

សូមជម្រាបថាកិច្ចព្រមព្រៀងចុះអនុស្សរណ:យោគយល់គ្នា ជាវិទ្យាស្ថានពហុបច្ចេកវិទ្យាទេសភូមិភាគ តេជោសែន សៀមរាប និងសមាគមចលនាយុវជន កម្ពុជាក្រុម ១៥៧សាខាខេត្តសៀមរាប មាន ៥ ប្រការនឹងមាន៧ចំណុច៕SRP