សម្ដេច ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ កុំមានការភ័យស្លន់ស្លោខ្លាំងពេក ជាមួយនឹងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង

0

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំមានការភ័យស្លន់ស្លោខ្លាំងពេកជាមួយនឹងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង គេត្រូវតែអនុវត្តវិធានការការពារជាប់ជានិច្ច។

សម្ដេចតេជោ បានជំរុញឲ្យបន្តចាក់វ៉ាក់សាំងដល់ការជាពលរដ្ឋកម្ពុជា ជាពិសេសមនុស្សចាស់ និងកុមារ ព្រោះជំងឺកូវីដ-១៩ មិនទាន់ចប់ទេ។

សម្ដេចតេជោ បានថ្លែងថា សមិទ្ធផលពហុកីឡដ្ឋានជាតិដែលកម្ពុជាទទួលបាននាពេលនេះ មិនធំធេងដល់ជម្រៅចិត្តរដ្ឋាភិបាលនិងប្រជាជនចិនផ្ដល់ជូនកម្ពុជានោះទេ។​ សម្ដេចតេជោបានផ្ដាំផ្ញើតាមរយៈអគ្គរដ្ឋទូតចិន ដើម្បីថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន សម្រាប់ទឹកចិត្តដ៏ធំធេងក្នុងការផ្ដល់ជំនួយដល់កម្ពុជានាពេលនេះ។

សម្តេចហ៊ុន សែន ថ្លែងយ៉ាងដូច្នេះក្នុងឱកាស
អញ្ជើញ​ សម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន»នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅ
ថ្ងៃសៅរ៍ ព្រឹកមិញ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជា
ចំណងមិត្តភាព កម្ពុជា-ចិន។

សូមជម្រាបថាជំនួយឥតសំណងពីមិត្តចិន ដែល
វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។

លោកWang Wentian បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនៃចំណងមិត្តភាពកម្ពុជា-ចិនគឺវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលនេះ។

លោកបានមានប្រសាន៍ថា នៅសល់តែ៥០២ថ្ងៃទៀត កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេម (SEA GAME 2023)លើកដំបូងនៅទីនេះ ពេលនោះអត្តពលិកដែលមកពីបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍នឹងជួបជុំគ្នានៅទីនេះ បង្ហាញនិងស្វែងយល់ពីជំនាញនៃវិស័យកីឡា ដែលនៅពេលនោះ ទាំងតំបន់អាស៊ី និងពិភពលោកនឹងចោលក្រសែភ្នែកមកលើកម្ពុជា ជឿជាក់ថាកម្ពុជានឹងអាចធ្វើឲ្យការប្រកួតកីឡានេះ ក្លាយជាព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យ ដែលបង្ហាញពីមុខមាត់ជាតិ លើកកម្ពស់ការអភិវឌ្ឍន៍ជាតិ និងជំរុញស្មារតីប្រជាជាតិ៕SRP