ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការ នគរបាលក្រុងបាត់ដំបង នៅថ្ងៃទី ១៧ ធ្នូម្សិលមិញ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ចុះប្រត្តិបត្តិការបង្រ្កាប ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងការចុះបង្រ្កាបនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់៖
១.ឈ្មោះ ហុន សារ៉ាយ ភេទប្រុសអាយុ ២៤ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង(អ្នកលក់ថ្នាំញៀន)។
២.ឈ្មោះ ហុន សារី ភេទប្រុស អាយុ ២៨ឆ្នាំស្នាក់ក្នុងភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង (អ្នកលក់ថ្នាំញៀន)។
៣.ឈ្មោះ ស្រី សារិន ហៅ រ័ត្ន ភេទប្រុស អាយុ៣៤ ឆ្នាំ ស្នាក់ក្នុង ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង (អ្នកមកទិញថ្នាំញៀន)។
៤.ឈ្មោះ វ៉ាយ ដារ៉ា ហៅ ចិន ភេទប្រុស អាយុ២៧ឆ្នាំស្នាក់ក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង(កូនចៅ)។ ក្នុងនោះ ដកហូតវត្ថុតាង រួមមាន៖ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់,ទូរស័ព្ទច២គ្រឿង,កាំបិត១ដើម,សម្ភារសម្រាប់
ប្រើប្រាស់និងច្រករំលែកថ្នាំញៀនលក់មួយចំនួនទៀត៕SRP

