រកឃើញ ផលិតផលកំប៉ុង ហួសកាលបរិច្ឆេទ នៅផ្សារព្រៃទទឹង​

0

ខេត្តកំពង់ចាម​៖សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១៧ ខែធ្នូ ម្ម្សិលមិញ បានចុះពិនិត្យគុណភាពចំណីអាហារ នៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ដោយពិនិត្យលើ កាលបរិច្ឆេទប្រើប្រាស់ផលិតផល និងស្លាកសញ្ញាផ្សេងៗលើផលិផល។

ក្នុងការចុះពិនិត្យនេះ សមត្ថកិច្ច​ជំនាញ​បានរកឃើញ ផលិតផលកំប៉ុងហួសកាលបរិច្ឆេទប្រើប្រាស់មានភេជ្ជ: Red Bullចំនួន១៤កេះ =៥០កំប៉ុង, ភេជ្ជ: Gold Cupp=៩កេះ=៤៨ កំប៉ុង ហេីយបានធ្វើកំណត់ហេតុដកហូត​ ដើម្បី​ធ្វើការកម្ទេចចោល។ ក្រុមការងារក៏បាន​ណែនាំ​ដល់អ្នកលក់ពាក់ព័ន្ធនឹងការលក់ផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់ និងការលក់ផលិតផលប្រកបដោយសុវត្តិភាពចំពោះសុខមាលភាពអ្នកប្រើប្រាស់ផងដែរ​៕SRP