លោកយាយអាយុ៧៥ឆ្នាំ ស្នើសុំអភិបាលខេត្តសៀមរាប ជួយរកយុត្តិធម៌ ករណីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ រំលោភយកដីពួកគាត់

0

ខេត្តសៀមរាប៖លោកយាយមានជាង ៧០ ឆ្នាំម្នាក់ បានស្នើសុំអភិបាលខេត្តសៀមរាបជួយរកយុត្តិធម៌ជូនដល់ពួកគាត់ ករណីលោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ រំលោភយកដីពួកគាត់។ នេះបើយោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២១ របស់លោកយាយឈ្មោះ ហោ ស៊ីថង អាយុ៧៥រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប។

នៅក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា៖នាងខ្ញុំឈ្មោះ ហោ ស៊ីថង ភេទស្រី អាយុ ៧៥ឆ្នាំ មុខរបរលក់បន្លែ ជាប្រជាពលរដ្ឋរស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ លេខទូរស័ព្ទ ០៩៩២៥៣ ៣០៤

សូមគោរពជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប

កម្មបត្ថុ៖ សំណើជួយរកយុត្តិធម៌និងប្រគលដីទំហំ ១៨៨០០ម៉ែត្រការ៉េ នៅភូមិស្នារសង្គ្រាម ឃុំបល្ល័ង្គ ស្រុក ប្រាសាទបាគង ខេត្តសៀមរាបមកឲ្យនាងខ្ញុំបានចាប់ស្របច្បាប់។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តមអភិបាលខេត្ត មេត្ត ជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៥ នាងខ្ញុំបានទិញដីចំនួន០១កន្លែង ទំហំទទឹង ១០០ម៉ែត្រ បណ្ដោយ ១០០ម៉ែត្រ ពីឈ្មោះ ជុំ សុផាន់នី ភេទស្រី កាន់អត្តសញ្ញាណប័ណ្ណលេខ 01039025 ទីតាំងដីនៅភូមិ ស្នាមសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីរលខ ៨៤០ ឃបល ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៥ របស់អាជ្ញាធរឃុំបល្ល័ង្កនៅក្នុងថ្ងៃដដែលនៃឆ្នាំ២០០៥ នាងខ្ញុំបាន ទទួលបញ្ចាំដីមួយកន្លែងទៀតទំហំ ៨៨០០ម៉ែត្រការ៉េពីឈ្មោះ ជុំ សុផាន់នី
ដែលដីនោះជាកម្មសិទ្ធិរបស់ឈ្មោះ មាស ថូណា (បងប្អូនរបស់ ជុំ សុផាន់នី) ទីតាំងដីនៅភូមិស្វារសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប មានលិខិព័រផ្ទេរសិទ្ធិកាន់កាប់ដីធ្លីលេខ ៨៤១ យបល ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៥ របស់អាជ្ញាធរ ឃុំបល្ល័ង្ក។ ក្រោយពីបានទិញ ខ្ញុំបានអនុញ្ញាតឲ្យអ្នកភូមិធ្វើស្រែបានចំនួន០៣ឆ្នាំ ក្រោយមកក៏ទុកដីចោល និងបាន ទៅមើលដីម្តងម្កាល។ នៅឆ្នាំ២០១១ នាងខ្ញុំជួបគ្រោះថ្នាក់ចរាចរក៏សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅឆ្នាំ២០១៥ នាងខ្ញុំបានទៅមើលដី ស្រាប់តែឃើញគេដាំដើមត្រង៉ែននៅលើដី ០៣ខែក្រោយមកខ្ញុំទៅមើលដីម្តងទៀតឃើញថា គេដកដើមត្រង៉ែនអស់ពីដី នៅបន្សល់ទុយោទឹកពណ៌ខ្មៅ និងដើមត្រង៉ែនពីរបីដើម។

នៅដើមខែកញ្ញា ឆ្នាំ២០២១ នាងខ្ញុំបានទៅមើលដីជាថ្មី និងបានទៅសាលាឃុំដើម្បីសុំផ្ទេរសិទ្ធិកាន់កាប់ដីឲ្យទៅកូន ពេលនោះមេឃុំបានណែនាំ នាងខ្ញុំឲ្យទៅសុំនៅភូមិបាលស្រុកដើម្បីបំពេញបែបបទ។ ក្រោយការកំណត់ទីតាំងដី មន្ត្រីភូមិបាលស្រុកឈ្មោះ ហ៊ាន វ៉ាន់ដេត បានប្រាប់មកវិញថា ទីតាំងដីនេះមិនជាប់ពាក់ព័ន្ធជាន់គ្នាជាមួយម្ចាស់រផ្សេងនោះទេ។ នាងខ្ញុំបាន ទៅជួបប្រធានការិយាល័យនីតិកម្មស្រុកប្រាសាទបាគង ឈ្មោះ សន សាំ ដើម្បីប្ដឹងរកអ្នកដែលដាំដើមត្រង៉ែននៅលើ ដីរបស់នាងខ្ញុំ ប៉ុន្តែមិនអាចរកឃើញ។ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១-នាងខ្ញុំបានបោះបង្គោលរបងស៊ីម៉ង់ដ៏ព័ទ្ធ លួសបន្លា បានដាក់ព្រះភូមិចំនួនមួយ និងសង់ខ្ទះប្រក់ស្បូវមួយទំហំ ៣ម៉ែត្ររង្វង់មូល។

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ មានមន្ត្រីឈ្មោះ ហេង សុខអេង ប្រធានមន្ទីរអភវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានយកគ្រឿង ចក្រទៅរុញរបង និងសងផ្ទុះ និងព្រះភូមិទម្លាក់ចូលទៅក្នុងប្រឡាយខាងមុខដី។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តមអភិបាលខេត្ត មេត្តាជួយរកយុត្តិធម៌និងប្រគល់ដីទាំងពីរទីតាំងខាងលើ មកឲ្យនាងខ្ញុំកាន់កាប់ ចាត់ចែង និងអាស្រ័យផលដោយសេចក្ដីអនុគ្រោះ សូម ឯកឧត្តម មេត្តាទទួលនូវសេចក្តីគោរពដ៏ស្មោះអំពីនាងខ្ញុំ។

ជុំវិញកើតចោទប្រកាន់ថា លោកហេង សុខអេង ប្រធានមន្ទីរអភវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានយកគ្រឿង ចក្រទៅរុញរបង និងសងផ្ទុះ និងព្រះភូមិទម្លាក់ចូលទៅក្នុងប្រឡាយខាងមុខដី បែបនេះអង្គភាពសៀមរាបប៉ុស្ដិ៍នៅពុំទាន់ទទួលបានការបំភ្លឺ លោកហេង សុខអេង នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP