អង្គភាពប្រឆាំង​អំពើពុករលួយ នាំខ្លួនប៉ូលិសខេត្តកំពង់ឆ្នាំង ២រូប ពាក់ពន្ធករណីរំលលោភព្រៃលិចទឹក

0

ភ្នំពេញ៖អង្គភាពប្រឆាំង​អំពើពុករលួយ បាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវណារុន នាយការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមកសាកសួរ ពាក់ពន្ធនិងករណីរំលលោភព្រៃលិចទឹកតំបន់៣ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។ 

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អៀង ប៊ុនធឿន បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីនគរបាលចំនួនពីររូប នៅស្នងការដ្ឋាន​នគរបាលខេត្តកំពង់ឆ្នាំង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយហៅមកសាកសួរពិត​ប្រាកដមែន។ 

មន្ត្រីទាំងពីររូបមានដូចជា លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង និងវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យ។ ចំពោះការហៅមកសាកសួរនេះ លោកមិនដឹងរឿងអីទេ ទាល់​តែសួរទៅខាងអង្គភាពប្រឆាំងអំពើពុករលួយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់អ្នកសារព័ត៌មានថា”នៅវេលាម៉ោង ១០ព្រឹកមិញនេះលោកផ្កាយ១ ស៊ុំ សុជាតិ ស្នងការងខេត្តកំពង់ឆ្នាំង និងលោកស័ក្ត៥ កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយអញ្ជើញមកបំភ្លឺនិងស្ដាប់ចម្លើយពាក់ព័ន្ធនឹងដីព្រៃលិចទឹកតំបន់ 3 ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង”៕SRP