ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅព្រឹកមិញនេះ
អញ្ជើញជាអធិបតីបញ្ចុះបឋមសិលា កសាងទីបូជនីយដ្ឋានកន្លែងព្រះអង្គប្រសូត្រ ធ្វើអំពីស្ពាន់និងមាស នៅវត្តសាមគ្គីសុខារាម (ហៅវត្តច្រករំដេង) ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ទៅកាន់លោកតាលោកយាយ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋថា «ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ កំពុងកសាងលើគ្រប់វិស័យ ពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។
អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ ព្រះសង្ឃលោកអាចារ្យគណៈកម្មការវត្តច្រករំដេង បានឯកភាពគ្នា ជាវដីពង្រីកទីធ្លាវត្ត និងចាប់ផ្ដើមកសាងទីបូជណីយដ្ឋាន កន្លែងព្រអង្គប្រសូត្រសម្រាប់ តំកល់រូវបដិមាព្រះអង្គប្រសូត្រ កម្ពស់សរុប១៧ម៉ែត្រ ក្នុងនោះ ធ្វើអំពីស្ពាន់កម្ពស់៤ម៉ែក្រ ៣តឹក ផ្កាឈូកទ្រព្រះអង្គ៧ជាន់ កំពស់៥ម៉ែត្រ ខឿន៣ជាន់ កម្ពស់៧ម៉ែត្រ ៥តឹក។
ក្នុងការកសាងបដិមាព្រះអង្គប្រសូត្រនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន បានប្រគេនបច្ច័យចំនួន ៤លានរៀល និងបានចែកអាវរងារជូនលោកតាលោកយាយផងដែរ៕SRP

