ស្នងការខេត្តសៀមរាប បញ្ជាអោយកម្លាំងរឹតបន្តឹងច្បាប់ចរាចរណ៍

0

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាប
លោកតេង ច័ន្ទណាត បានដាក់បទបញ្ជាដល់កងកម្លាំងអោយរឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវប្រជាពលរដ្ឋ អោយចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍។

ការដាក់បទបញ្ជារបស់លោកស្នងការនគរបាលធ្វើឡើង នៅថ្ងៃចន្ទ ទី ១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោយពីលោកមេីលឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមខ្លាំង។

ជុំវិញគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនេះ លោកតេង ច័ន្ទណាត បានបញ្ជាដល់នគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបន្តសហការជាមួយបណ្តាកម្លាំងនគរបាលនៃអធិការដ្ឋានទាំង ១២ក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អោយបានយល់ដឹង និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំងយប់ទាំងថ្ងៃ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាប។

ជាមួយគ្នានេះដែរលោកស្នងការក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីបញ្ចៀសនិងកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍៕SRP