ខេត្តសៀមរាប៖លោក យឹម ហ្វីណង់ ទឹង បានជួបគ្រោះថ្នាក់ចរាចរណ៍នៅមុខសាលាគ្រួសខណៈពេលបើករថយន្តប៉ះគ្នាជាមួយរថយន្តមួយគ្រឿងទៀត។
របាយការណ៍របស់ ការិយាល័យចរាចរណ៍បានបង្ហាញថាហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ២៣និង៣០នាទី ត្រង់ចំណុចទល់មុខ ឪសថស្ថាន ណាណូឃ៊ែរ ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
របាយការណ៍បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះរវៀង រថយន្តម៉ាក (Starx) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ (សៀមរាប2B 8434 ) បើកបរ ដោយឈ្មោះ វិន ឡូន ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច
ជិះក្នុងរថយន្តចំនួន៦នាក់ របួស ស្រាលទាំងអស់ (ជនជាតិបរទេស៥នាក់រួមដំណើរ) បានបុកជាមួយរថយន្ត (Prius) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(សៀមរាប 2B4250) បើកបរដោយឈ្មោះយឹម ហ្វីណង់ ទឹង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំស្វាយដង្គំ ក្រុងសៀមរាប បើកបរទិសដៅពីត្បូងទៅជើងជិះក្នុងរថយន្តចំនួន៣នាក់អ្នកបើកបររបួសធ្ងន់ អ្នករួមដំណើរធ្ងន់១នាក់ និងស្រាល១នាក់។បើតាមរបាយការណ៍បញ្ជាក់ថា មូលហេតុ រថយន្តស្តារិចល្បឿនលឿន។ ចំណែករថយន្តព្រូស ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SRP

