ខេត្តសៀមរាប៖បុរសជាអ្នកបើកម៉ូតូម្នាក់ត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿងបើកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ១០និង៤៥ នាទី ត្រង់ចំណុចផ្លូវបំបែកជាបួនសាលារៀនគ្រួស ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។
របាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវៀងរថយន្តនិងម៉ូតូ។ ម៉ូតូម៉ាក (ហុងដាឌ្រីម) ពណ៌ខ្មៅពាក់ផ្លាកលេខ (សៀមរាប 1AK-1308)បើកបរ ដោយឈ្មោះ បេង រតនា ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិ ទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅកន្លែងកើតហេតុ) បើកបរក្នុងទិសដៅកើតទៅលិច។ ចំណែករថយន្តបេីកបរទិសដៅពីត្បូងទៅជេីង ក្រោយពីបុក បេីកគេចចេញពីកន្លែងកេីតហេតុរត់បាត់តែម្ដង។
មន្ត្រីចរាចរណ៍បានបញ្ជាក់ថាក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្នុងនោះម៉ូតូរបស់ជនរងគ្រោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ៕SRP

