បើកម៉ូតូលឿន បុកគោយន្ត បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្ត​សៀមរាប​៖​បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ខណៈបើកម៉ូតូទៅបុកនឹងគោយន្តឆ្នៃ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២១​  វេលា​ម៉ោង​ ១៩​និង​១០​នាទី​ លើ​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣២៩​និង​៣៣០​ ភូមិ​គោក​ថ្មី​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​។

 ​​អធិការនគរបាលស្រុកពួក លោក​ទេព​ ពុំសែន បានអោយ​ដឹង​ថា​៖​ គ្រោះថ្នាក់​ចរាចរណ៍​នេះរវាង​ម៉ូតូ​ម៉ាក​ហុងដា​ក្លិ​ច​ ផលិត​ឆ្នាំ​២០១៩​ ព៌​ណ​ស​ ពាក់​ស្លាក​លេខ​សៀមរាប​ 1AF9322​ បើកបរ​ដោយ​ឈ្មោះ​ប៉ក់​ ជើ​ប​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​ចាន់​តា​សាយ​ ឃុំ​សសរស្តម្ភ​ ស្រុក​ពួក​ ខេត្តសៀមរាប​ (​ពាក់មួក​សុវត្ថិភាព​)​ស្លាប់ ដឹក​ឈ្មោះ​នុប​ ថៃ​សាន់​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ដូន​ទ្រ​ ឃុំ​ល្វា​ ស្រុក​ពួក​ ខេត្តសៀមរាប​ (​គ្មាន​មួក​សុវត្ថិភាព​)​របួសធ្ងន់ បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត​ បាន​បុក​នឹង​គោ​យន្ត​កែ​ឆ្នៃ​ ព៌​ណ​បៃតង​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ ឈ្មោះ​ រិ​ន​ រើ​យ​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​គោក​ថ្មី​ ឃុំ​ពួក​ ស្រក​ពួក​ ខេត្តសៀមរាប​ ឈប់​នៅ​ជាយ​ផ្លូវ​ខាងត្បូង​ក្បាល​ទៅ​ទិស​ខាងកើត​បាន​រត់គេច​ខ្លួន​បាត់​។​

​មូលហេតុ​បណ្តាល​មក​ពី​អ្នក​បើក​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។​  ករណីនេះបានប្រគល់​សាកសពជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែវត្ថុ​តាង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ពួក​ដើម្បី​បន្ត​នីតិវិធី​៕SRP