កម្ពុជាសម្រេចលុបចោល ការហាមឃាត់អ្នកដំណើរ ឬអ្នកឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក

ភ្នំពេញ៖កម្ពុជាបានសម្រេចលុបចោល ការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក រួមមាន (1)Botswana (2) Eswatina (3)Lesotho (4)Mozambique (5)Namibia (6)South Africa (7)Zimbabwe (8)Malawi (9)Angola និង (10)Zambia ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ក្នុងអំឡុងពេល៣សប្តាហ៍មុន ធ្វើដំណើរចូលប្រទេសកម្ពុជា»។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល លេខ៥២២ សខល ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១៕SRP