អុជធូបនៅកន្លែងអាសនៈ បណ្ដាលឲ្យឆេះផ្ទះមួយខ្នង នៅស្រុកពួក

ខេត្តសៀមរាប៖ផ្ទះមួយខ្នងបានរងការឆាប់ឆេះបំផ្លាញទាំងស្រុងរួមទាំងទ្រព្យសម្បត្តិផងដែរ។

ហេតុការណ៍បានកើតឡើងនៅម៉ោង១៩ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានដឹងថា ម្ចាស់ផ្ទះឈ្មោះ ជឿត ប៉ុន ភេទប្រុស អាយុ ៤២ឆ្នាំ។ អគ្គីភ័យនេះ បណ្ដាលអោយខូចខាត ផ្ទះ១ខ្នង ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ សង់ពីឈើលើ ថ្មក្រោម ជញ្ជាំងក្តារ ប្រក់ក្បឿងថៃ (ខូចខាត អស់ទាំងស្រុង) ក្នុងនោះឆេះស្រូវ អស់៤ការ៉ុង ម៉ាស៊ីនកិនដំឡូងមី ១គ្រឿង (ខ្នាតតូច) ជញ្ជីងថ្លឹងស្រូវ១ និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។

បើតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ៖ ម្ចាស់ផ្ទះអុជធូបនៅកន្លែងអាសនៈ ហើយម្ចាស់ចេញទៅមើលទ្រូ ទើបបណ្តាលអោយឆាបឆេះតែម្តង។ ករណីនេះ មិនបណ្តាលអោយប៉ះពាល់ដល់អាយជីវិតមនុស្ស និងសត្វនោះទេ៕SRP