ក្រុមក្មេងទំនើង ឈ្លោះគ្នានៅខាងលិចស្ទឹងសៀមរាប ត្រូវបានឃាត់ខ្លួន ទាំងសងខាង

ខេត្តសៀមរាប៖ក្រុមក្មេងទំនើងចំនួន ៧ នាក់ទាំង២គូរភាគី ម៉ូតូចំនួន៤ គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីមានជម្លោះជាមួយគ្នា។

ហេតុការណ៍ជម្លោះនេះកើតឡើង ទីតាំងកើតហេតុស្ថិតចំណុចសួនខាងមុខសណ្ឋាគារ ហ្គ្រង់អូតែអង្គរ Grand Hotel D’angkor នៅវេលាម៉ោង ១០និង១៥ នាទីយប់ថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២១។ បើយោងតាមព័ត៌មានបឋមដែលទទួលបានពីសមត្ថកិច្ច។

ប្រភពបានឲ្យដឹងថាក្រុមក្មេងទំនើងទាំង ៧នាក់ ក្នុងនោះ ៤នាក់អ្នកអាចជាជនបង្កនិង ៣នាក់ទៀតអាចជាជនរងគ្រោះ។

ទោះជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតអំពីករណីឃាត់ខ្លួនក្រុមក្មេងទំនើងទាំងពីរក្រុមចំនួន ៧ នាក់នេះនៅឡើយទេ៕SRP