ខេត្តសៀមរាប៖បុរសម្នាក់បានបើករថយន្តបុកបង្គោលភ្លើងនិងឃឿនផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ បង្កឲ្យបាក់បង្គោលភ្លើង១ដើម និងខូចខាតឃឿនទ្រូងផ្លូវមួយចំនួនផងដែរ។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ២១ត្រង់ចំណុចខាងកើតផ្លូវចូលសាលាក្រុងសៀមរាប ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
សមត្ថកិច្ចចរាចណ៍ខេត្តសៀមរាបបានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះបង្កឡើងដោយខ្លួនឯងរថយន្តម៉ាកលុចស៊ិស៣០០ ពណ៌សរកាំម៉ៃ ពាក់ស្លាកលេខសៀមរាប ២B៩៧១១មានទិសដៅពីកើតទៅលិច។ ម្ចាស់រថយន្តមានឈ្មោះ ឡុង ណី អាយុ៦៧ឆ្នាំ រស់នៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប។
បើតាមមន្ត្រីចរាចណ៍បន្តថាករណី នេះបណ្តាលអោយខូចខាត បង្គោលភ្លើងមួយ និងខឿនផ្លូវ១២ដុំ។ រថយន្តខូចខាតផ្នែកខាងមុខស្រាល។មូលហេតុអ្នកបើកបរ រថយន្តស្ថិតក្នុងស្ថានភាពស្រវឹង៕SRP

