ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថាអង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាបហើយ។ លោកថារហូតមកដល់ពេលនេះក្នុងខេត្តសៀមរាប ទើបតែមានមនុស្សម្នាក់ទេ ដែលបានសារភាពពាក់ព័ន្ធការ ករណីទន្ទ្រាន យកដីព្រៃលិចទឹក ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសចាត់វិធានការម៉ឺងម៉ាត់ ចំពោះជនពាក់ព័ន្ធ ការកាប់ទន្ទ្រានព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ។
លោក ទៀ សីហា ថ្លែងបែបនេះ នៅព្រឹកមិញនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មថ្មីទី២ វត្តពោធិ៍បន្ទាយជ័យជ័យ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។
សារសំឡេង លោកទៀ សីហា អភិបាលខេត្តសៀមរាប ខាងក្រោម៖

