សម្ដេច ហ៊ុន សែន៖ កម្មវិធីបោសសម្អាតមីន ត្រូវបានចាត់ទុកជាកម្លាំងនាំមកនូវកិច្ចការពារសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានលើកឡើងថាកម្មវិធីបោសសម្អាតមីនមនុស្សធម៌ ត្រូវបាន ចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់ នាំមកនូវកិច្ចគាំពារ ការការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជន និងប្រទេសជាតិ។

នេះបើយោងតាមសារលិខិតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូនចំពោះ “មិត្តវិស័យមីន”។

សម្តេចតេជោបានបន្តថា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបាន ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បាន ទទួលនូវសិទ្ធិនិងសេរីភាព នៃការរស់រានមានជីវិតពេញលេញ។ ស្ថិតក្រោមគោលនយោ បាយឈ្នះ ឈ្នះ នាចុង ឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាព ស្ថិរភាព និងការឯកភាពជាតិ ពាសពេញផ្ទៃប្រទេសជាមួយ នឹងការអភិវឌ្ឍលើគ្រប់វិស័យ៕SRP