នាយករដ្ឋមន្ត្រីហ៊ុន សែន បង្ហាញរូបថត៤សន្លឹក ភ្ជាប់នឹងសំណេរ ដ៏មានអត្ថន័យ

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅមុននេះបន្តិចនាថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១ នេះ បានបង្ហោះសារនៅលើទំព័រ page facebook របស់សម្តេចដោយ បង្ហាញរូបថតចំនួន ៤សន្លឹកនិងសារមួយចំនួនដ៏មានអត្ថន័យ។

នៅក្នុងសារ page ផ្លូវការរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរថា៖ កន្លងមកមានក្មួយៗដែលនិយមលេង រូបថតបានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំហ៊ុន ម៉ាណែតនិងផ្គុំរូបថតខ្ញុំនិងភរិយាជាមួយរូបថតម៉ាណែតនិងភរិយា។ គាត់បានប្រាប់ខ្ញុំថាលោកអុំសង្ហាដូចបងម៉ាណែតនិងក្មួយខ្លះនិយាយថាអ៊ុំប្រុសអុំស្រីសង្ហាដូចបងម៉ាណែតនិងប្រពន្ធគាត់។
ខ្ញុំបានប្រាប់ទៅក្មួយៗវិញថាតើម៉ាណែត
បង្កើតអ៊ុំឬអ៊ុំបង្កើតម៉ាណែត?។

សំណេររបស់នាយករដ្ឋមន្ត្រីបន្តថា៖អត្ថបទមួយនេះនឹងធ្វើឱយក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍
ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជិវិតឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។ ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។ ល្អហើយខ្ញុំមានចៅ២២នាក់និងកូនបង្កើតកូនប្រសារ១០នាក់ ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱយធ្វើការវិភាគតែរឿងគ្រួសារខ្ញុំដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូក៕SRP