បើកម៉ូតូលឿនបុករថយន្តពីក្រោយ នៅសរស្ដម្ភ បណ្ដាលឲ្យស្លាប់មួយរំពេច

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ដមួយគ្រឿងបណ្ដាលឲ្យស្លាប់មួយរំពេច។

ហេតុការណ៍បានកើតឡើងនៅម៉ោង១៣និង៤៥នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤៥.៣៤៦ ភូមិស្វាយ ឃុំសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង
ររវាងម៉ូតូបុករថយន្ត។ ម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៤ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1I 1345 បើកបរដោយឈ្មោះសំ សន ភេទប្រុស អាយុ៥៨នៅភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិច( ពុំមានពាក់មួកសុវត្ថិភាព) បានបុក រថយន្តពីក្រោយបណ្ដាលអោយស្លាប់នឹងកន្លែង។ ចំណែករថយន្តម៉ាក អ៉ី ស៊ុយៗ ពណ៌ស  ពាក់ផ្លាកលេខ ភ្នំពេញ2BI 4301 បើកបរដោយឈ្មោះ សៀង សុខុន ភេទប្រុស អាយុ៣១ឆ្នាំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិច ហើយបានបែកកង់ក្រោយខាងស្តាំ ឈប់លើទ្រូងផ្លូវចំហៀងខាងជើងក្បាលទៅទិសខាងលិច។ក្រោយពេលកើតហេតុអ្នកបើកបរថយន្តររត់គគេចខ្លួនបាត់។ ក្នុងនោះខូចខាតម៉ូតូ ១គ្រឿង (ធ្ងន់) និងរថយន្ត១គ្រឿង( ស្រាល)។មូលហេតុ: អ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP