បុរសសង្ស័យ ដែលបានអារ.កសម្ល..ប់ ប្រពន្ធនៅក្រុងសៀមរាប ត្រូវបានចាប់ខ្លួនហើយ

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមនៅមុននេះបន្តិចបានឲ្យដឹងថា បុរសម្នាក់ដែលសង្ស័យថា បានអាករសម្លាប់ប្រពន្ធខ្លួនឯងនៅក្រុងសៀមរាបត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ការចាប់ខ្លួនបាននេះធ្វើឡើងនៅរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រះនរាយណ៍ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ទោះជាយ៉ាងណាសមត្ថកិច្ចនៅពុំទាន់បញ្ជាក់លម្អិតអំពីហេតុការណ៍ចាប់ខ្លួនបុរសខាងលើនៅឡើយទេ។

សុំបញ្ជាក់ថាស្ត្រីម្នាក់ឈ្មោះសូ ចាន់ធីអាយុ៤១ឆ្នាំ ត្រូវបានឃាតកសម្លាប់ នៅផ្ទះជួល។ ហេតុការណ៍បានកើតឡើងនៅក្រុមទី១ ស្ថិតភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប នាថ្ងៃទី ២ ធ្នូ ឆ្នាំ ២០២១។ ករណីឃាតកម្មនេះមានការសង្ស័យថាប្ដីជាអ្នកសម្លាប់។ បុរសជាប្តីមានឈ្មោះ ធួក ឈាត អាយុ ៤២ ឆ្នាំបច្ចុប្បន្នរស់នៅក្រុមទី៨ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ទោះជាយ៉ាងណាក៏ដោយពាក់ព័ន្ធទៅករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនេះគេនៅពុំទាន់ដឹងច្បាស់ថាផ្ដើមចេញឡើងដោយសារអ្វីនោះទេ៕SRP