ខេត្តសៀមរាប៖អ្នកជិះម៉ូតូចំនួនពីរនាក់ត្រូវបានរថយន្តលុចស៊ិស បុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០ និង១៥ ថ្ងៃទី៣ ខែធ្នូ ឆ្នា២០២១ នៅចំណុចភូមិត្រាច ឃុំបល្លង្គ័ ស្រុកប្រាសាទបាគង លើផ្លូវកៅស៊ូទៅត្រាវកុដ្ឋ ក្នុងទិសដៅច្រាស់ទិសគ្នា។
របាយការណ៍របស់សមត្ថកិច្ចបានដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយរថយន្តម៉ាក.Lexus470 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ2C-33.05(អ្នកបើកបររត់បាត់) បើកពីលិចទៅកើតបានបុកនិងម៉ូតូម៉ាក.scoopy Iពណ៌ក្រហមពាក់ផ្លាកលេខសៀមរាប1Z 4477បើកបរដោយឈ្មោះគន់ ឃីម ភេទប្រុស មិនស្គាល់ស្រុកកំណើត(ស្លាប់នៅនឹងកន្លែង)នឹងអ្នកជិះជាមួយឈ្មោះជួន ស្រីណេត ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ស្លាប់នៅនឹងកន្លែង)បើកបរពីកើតទៅលិច។
បើតាមរបាយការណ៍បានបញ្ជាក់ថា មូលហេតុរថយន្តបេីកបរមានល្បឿនលឿន ហេីយបេីកបរមិនប្រកាន់ស្តាំ៕SRP

