ខេត្តកំពង់ចាម៖អតីតបក្សប្រឆាំងសង្គ្រោះជាតិថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់ ចំនួន ៥រូប ដឹកនាំដោយលោក ខាត់ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម ដែលពួកគាត់បានភ្ញាក់រលឹកមកសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈគណបក្សខេត្តកំពង់ចាម។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជួបស្វាគមន៍ និងសំណេះសំណាលជាមួយអតីតបក្សប្រឆាំងចំនួន៥រូបនៅទីស្នាក់ការគណបក្សខេត្ត។
គួរបញ្ជាក់ថា ក្នុងចំណោមសមាសភាពអ្នកទាំង៥ រូបខាងលើ ដែលមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖
១-លោក កែវ គឹមឆាន អតីតជាចៅសង្កាត់រងទី២ សង្កាត់កំពង់ចាម និងជាអតីតប្រធានបក្ស អតីតCNRP សង្កាត់កំពង់ចាម។
២-លោក រាម ថន អតីតជាបេក្ខជនពេញសិទ្ធិ សង្កាត់កំពង់ចាម។
៣-លោក ហាវ ប៊ុនធឿន អតីតជាបេក្ខជនពេញសិទ្ធិ សង្កាត់កំពង់ចាម។
៤-លោក សំ ម៉េង អតីតាសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ អតីតCNRP។
៥-កញ្ញា កែវ ចរិយា អតីតជាប្រធានយុវជន អតីតCPRP សង្កាត់កំពង់ចាម៕SRP

