ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថាកាលពីថ្ងៃទី២៧ខែ វិច្ឆិកាឆ្នាំ ២០២១
វេលាម៉ោង ០០ និង ៣០នាទី មានករណី ឃាតកម្មគិតទុកជាមុន ត្រង់ចំណុចក្រុមទី១៧ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង លើជនរងគ្រោះឈ្មោះ សំ វិតុល ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
យោងតាមការបំភ្លឺពីសាក្សី ឃើញមុនកើតហេតុនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០០និង៣០នាទីពេលដែលខ្លួនជិះម៉ូតូចេញពីបន្ទប់ជួលរបស់សង្សាខ្លួនឃើញមានមនុស្សមួយក្រុមមានគ្នាប្រហែល៦នាក់ម៉ូតូ៣គ្រឿងឈរនៅខាងមុខមានកាន់កាំបិតក្នុងនោះខ្លួនស្គាល់ម្នាក់ឈ្មោះសុវណ្ណ។
លោកអធិការបន្តថា លុះមកដល់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១ដោយមានការចង្អុលបង្ហាញលោមសាត គឹមសាន ស្នងការនគរខេត្តបាត់ដំបង សម្របសម្រួលលើនីតិវិធីលោក កេវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោកបានបានដឹកនាំកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ វ៉ែង សុវណ្ណ ហៅ (អាវណ្ណ )ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្វាយជ្រំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកបន្តទៀតថាករណីនេះនគរបាលក្រុងបាត់ដំបង បន្តស្រាវជ្រាវរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត៖
១-ឈ្មោះដួង ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិកាប់គោថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង។
២-ឈ្មោះហ៊ុន បូរី ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៣-ឈ្មោះហូវ សុជាតិ ភេទស្រី អាយុ២៦ឆ្នាំមានទីលំនៅស្វាយជ្រំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ននគរបាលក្រុងបាត់ដំបង កសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់ទៅតាមនីតិវិធីច្បាប់៕SRP

