ខេត្តត្បូងឃ្មុំ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងសម័យនេះ ដើម្បីគ្រប់គ្រងអំណាចបាន គឺត្រូវបែងចែកព័ត៌មាន អោយបានរហ័ស ហើយត្រូវក្តាប់ព័ត៌មាន អោយបានគ្រប់ទាំងអស់។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់ពីសារ:សំខាន់នៃការិយាល័យអ្នកនាំពាក្យ និងការិយាល័យព័ត៌មាន ទុកដើម្បីជាការឆ្លើយតបអោយថ្នាក់ដឹកនាំ ជាអភិបាលខេត្ត រាជធានី មេបញ្ជាការ ស្នងការ ព្រោះថ្នាក់ដឹកនាំមានការងារជាច្រើនដែលត្រូវធ្វើ តែអាចនិយាយតែ រឿងណាដែលសំខាន់ និងចាំបាច់បន្ទាន់ម្តង ម្កាលតែប៉ុណ្ណោះ។ ដូច្នេះអ្វីដែលជា ប្រសិទ្ធិភាពសម្រាប់ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ គឺពាក់ពន្ធ័ទៅនឹងវិជ្ជា បុគ្គល ដែលត្រូវទំនាក់ទំនងជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដោយក្នុងនោះ គឺ ជ្រើសរើសយក អភិបាលរង ខេត្ត រាជធានី ម្នាក់ដែលអាចជួបជាប្រចាំជាមួយ អភិបាលខេត្ត រាជធានី និងយកមន្រ្តី សាលាខេត្ត ម្នាក់ទៀត ព្រោះរាល់ឯកសារទាំងអស់ត្រូវចូលតាមជ្រកចេញចូលតែមួយ។
ទន្ទឹមនេះក៏ត្រូវមានមន្រ្តី នៃមន្ទីរព័ត៌មាន ម្នាក់ទៀតចូលរួមក្នុងកិច្ចការងារ ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ ព្រោះអាចក្តាប់បាននូវចំនួនអ្នកសារព័ត៌មានក្នុងខេត្ត ក្រុង របស់ខ្លួនដឹងពីការងារ ធ្វើជាសេចក្តីថ្លែងការណ៏ ហើយបញ្ជូនទៅផ្សាយនៅប្រពន្ធ័ផ្សព្វផ្សាយ ណាខ្លះ បានទាន់ពេលវេលា។ ដូច្នេះមន្រ្តីព័ត៌មាន ត្រូវយល់អោយច្បាស់ពី ពាក្យស្លោក របស់ក្រសួងព័ត៌មាន គឺ ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន។ មន្ត្រីព័ត៌មាន ត្រូវតែនិយាយតែពាក្យពិត កុំកុហក់អោយសោះ បើមិនដូច្នេះទេ នឹង បាត់ជំនឿទុកចិត្ត ជាក់ជាមិនខាន។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍យ៉ាងដូច្នេះ
នៅរដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ៣០ វិច្ឆិកា ម្សិលមិញ ក្នុងឱកាសអញ្ជើញថ្លែងបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អ នៅក្នុងវិស័យព័ត៌មាន» រៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដល់មន្ត្រីជំនាញ មកពីខេត្ត ចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង៕SRP

