បើកទីតាំងជញ្ជីងអចល័ត ចំនួន២បន្ថែមទៀត ដើម្បីទប់ស្កាត់ យានយន្តដឹកលើសទម្ងន់

0

ភ្នំពេញ៖គណៈកម្មការដឹកនាំត្រួតពិនិត្យយានយន្តនិងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានបើកដំណើរការស្ថានីយ ជញ្ជីងអចល័តចំនួន ២ ទីតាំងបន្ថែមទៀត ដែលមួយស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប និងមួយទៀតស្ថិតនៅស្រុករវៀងខេត្តព្រះវិហារ។

ការបន្ថែមទីតាំងជញ្ជីងអចល័ត នេះដើម្បីទប់ស្កាត់ យានយន្តដឹកលើសទម្ងន់។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយដែលសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកនេះ៕SRP