កម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដំណើរឆ្លងកាត់ប្រទេសចំនួន១០ ដើម្បីការពារនូវវីរុសបម្លែងថ្មី

0

ភ្នំពេញ៖កម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដំណើរឆ្លងកាត់ប្រទេសចំនួន១០ នៅក្នុងទ្វីបអាហ្វ្រិក ដើម្បីការពារនូវវីរុសបម្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា “ អូមីក្រុង (Omicron) “ ដោយចាប់អនុវត្ត ក្រោយ៤៨ម៉ោង បន្ទាប់ពីចេញសេចក្ដីប្រកាសព័ត៌មាននេះ ។ 

ប្រទេសទាំង១០នោះរួមមាន (1)Botswana  (2) Eswatina (3)Lesotho  (4)Mozambique  (5)Namibia   (6)South Africa   (7)Zimbabwe   (8)Malawi (9)Angola និង(10)Zambia ។ 

នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជា លោកម៉ម ប៊ុនហេង ចេញនៅថ្ងៃទី ២៩ ខែវិច្ឆិកា ២០២១៕SRP