ក្រុមសមត្ថកិច្ច បង្ក្រាបបទល្មើសព្រៃឈើ ក្នុងខេត្តព្រះវិហារ មួយកន្លែង

0

ខេត្តព្រះវិហារ៖ក្រុមសមត្ថកិច្ចចម្រុះបានបង្ក្រាបទីតាំងកែច្នៃបទល្មើសព្រៃឈើមួយកន្លែង ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិពោធិ៍ឃុំពោធិ៍ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ។ ដែលម្ចាស់ឈ្មោះ ជា រុងរឿង ភេទប្រុស។

ប្រភពពីនៅកន្លែងទីតាំងបង្ក្រាបបានឲ្យដឹងថា ការបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើការរឹបអូសឈើជាច្រើន រួមទាំងឧបករណ៍កែច្នៃទាំងអស់ដែលនៅប្រើការក្នុងរោងទាំងនោះផងដែរ យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ឈ្មោះជា រុងរឿង គឺជាឈ្មួញឈើដុះស្លែមួយរូបនៅក្នុងទឹកដីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ពុំដែលមានសមត្ថកិច្ចចុះបង្ក្រាបនោះឡើយ ទើបតែលើកនេះត្រូវបានអស់ល័ក្ខ៕SRP