នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនបុរសពីរនាក់ ករណីគ្រឿងញៀន

0

ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថានៅថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញលោកបានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណី។

លោកពេជ្រ សារ៉ែន បន្តថាការបង្ក្រាបនេះឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ អុិត ចាន់រិទ្ទ ហៅផ្លេះ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដកហូតវត្ថុតាងបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០៥ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១.៧៥ក្រាម ទាំងសំបក)ទូរស័ព្ទ១ គ្រឿង ថង់ប្លាស្ទិកសម្រាប់ច្រករំលែកថ្នាំងញៀនលក់មួយចំនួន។

លោកអធិការបន្តថាកម្លាំងជំនាញក៏បានឃាត់ខ្លួនបុរសម្នាក់ទៀត នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ជនសង្ស័យឈ្មោះ ចេង ណាត ភេទប្រុសអាយុ៣៤ ឆ្នាំមានទីលំនៅ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ដោយដកហូតវត្ថុតាងរួមមាន៖កាំបិត ចំនួន០៤ដើមកាំភ្លើងកែច្នៃសប់ខ្យល់បាញ់គ្រាប់កង់០១ដើម.សម្ភារសម្រាប់.ម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហា អុិចសាយទ័រ សេ១៥០ សេរ៊ីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខចាស់។ បើតាមលោកអធិការ ជនសង្ស័យទាំង២នាក់ត្រូវបានជំនាញបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP