ខេត្តបាត់ដំបង៖លោកឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់សារព័ត៌ថា តាមសេចក្តីរាយការណ៍ របស់ ប្រជាពលរដ្ឋ សមត្ថកិច្ចបានទៅរកឃើញកាំភ្លើងចំនួន៣៣ដើម ប្រភេទអាកាស្វ័យ ៣០ដើមនិងអាវុធអឹម៧៩ចំនួនបីដើមរួមទាំងបង់ចំនួន៤០បង់ផងដែរ។ លោកថាយុទ្ធភណ្ឌទាំងអស់បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ហើយកំពុងតែធ្វើការត្រួតពិនិត្យដើម្បីរកតម្រុយក្នុងការស្រាវជ្រាវប្រភពអាវុធ។
តាមប្រភពបានអោយដឹងថានៅថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញប្រជាពលរដ្ឋប្រទះឃើញអាវុធច្រើនដើម និងបង់មានគ្រាប់ នៅចំណុចចម្ការរមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕SRP

