ខេត្តសៀមរាប៖លោកប្រាក់ វណ្ណះ មេបញ្ជាការកកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ចុះបង្ក្រាបករណីលួចកាច់សោម៉ូតូ និងឈានដល់ការឃាត់ខ្លួនមនុស្ស៣នាក់។
ការបង្ក្រាបធ្វើឡើងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិធ្លូកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមការណែនាំរបស់លោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។
សមត្ថកិច្ចអាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថាជនសង្ស័យទាំង០៣នាក់៖១-ឈ្មោះ បាង សុធារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ២-ឈ្មោះ ឡាច សម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរចុងភៅ រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៣-ឈ្មោះ ថុល សេងធូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងធ្វេីម៉ូតូ នៅភូមិធ្លូកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចបន្តថាប្រតិបត្តិការនេះដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ២គ្រឿង.ដែកសម្រាប់បុកកាច់កសោម៉ូតូ១.ទូរស័ព្ទ២គ្រឿង និងសម្ភារម៉ូតូមួយចំនួន។
សមត្ថកិច្ចបញ្ជាក់ថាបច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ចូនទៅការិយាល័យជំនាញអាវុធហត្ថ ខេត្តសៀមរាប៕SRP

