ស្ត្រីម្នាក់ ឧស្សាហ៍ផឹកស្រា បណ្ដាលឲ្យឈឺរហូតដល់ស្លាប់

0

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានប្ដីអះអាងថាឧស្សាហ៍ផឹកស្រាបណ្ដាលឱ្យឈឺរហូតដល់ស្លាប់។

ហេតុការណ៍បានកើតឡើងនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានបង្ហាញថា ឈ្មោះ ហ៊ន ពុធជា ដែលត្រូវជាប្ដីបានរៀបរាប់ប្រាប់សមត្ថកិច្ចថារូបគាត់បានគ្នាជាប្ដីប្រពន្ធជាមួយនឹងឈ្មោះ គឹម ឡែន អាយុ៣២ឆ្នាំ មានស្រុកកំណើត ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ រយៈពេល ០៤ ឆ្នាំមកហើយ ដោយពុំមានសាច់ញាតិនោះទេគឺឪពុកម្ដាយបានស្លាប់អស់ហើយ។ ដោយប្រពន្ធរបស់គាត់មានកូនស្រី ១នាក់ឈ្មោះហ៊ន ពំុពុយ អាយុ ០៥ ឆ្នាំ ជាកូនរបស់ប្ដីមុន។

បុរសជាប្ដីបន្តថារូបគាត់តាំងពីបានគ្នាជាមួយគឹម ឡែន មកប្រពន្ធខ្ញុំនេះគឺផឹកស្រាជាប្រចាំស្រាសត្រាំថ្នាំ រហូតដល់មកដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ប្រពន្ធខ្ញុំមានសភាពឈឺធ្ងន់ធ្ងរ ខ្ញុំហៅពេទ្យមកដាក់សេរ៉ូមអស់ចំនួន ០៣ កំផ្លោកក៏គាត់មានសភាពធូរស្រាលបន្តិចរហូតមកដល់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង៨ រូបខ្ញុំបានចេញទៅសុំទានគេនៅផ្សារកន្ត្រក ទុកគាត់ឲ្យនៅនឹងផ្ទះជាមួយនឹងកូនស្រី តែគាត់ដើរមិនរួចទេដេកនៅនឹងកន្ទេលទេ។ រហូតដល់ម៉ោង ១២ ថ្ងៃនេះគាត់ត្រឡប់មកពីសុំទានគេមកដល់ផ្ទះវិញ ស្រាប់តែប្រពន្ធបានស្លាប់បាត់ទៅហើយ ការស្លាប់នេះគឺស្លាប់ដោយសារជម្ងឺប្រចាំកាយរបស់គាត់ទេ ដោយបន្សល់ទុកកូនស្រីឱ្យប្ដីមើលថែ៕SRP