ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានចាប់ខ្លួនបុរសម្នាក់ ពីបទរំលោភសេពសន្ទវៈ លើកូនស្រីចុងខ្លួនឯង។
សមត្ថកិច្ចបានឲ្យដឹងថាការចាប់ខ្លួននៅថ្ងៃទី០៩ ខែវិច្ឆិកា ម្សិលមិញ ដោយនគរបាលស្រុកស្វាយលើ។ ជនសង្ស័យឈ្មោះឈន់ ឈី ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅឃុំបឹងមាលា ស្រុកស្វាយលើ។ ចំណែកជនរងគ្រោះឈ្មោះ ស .ន.ស អាយុ១១ឆ្នាំមុខរបរសិស្ស។ ហេតុការណ៍រំលោភកើតឡើង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥ នៅទ្រុងមាន់ក្រោយផ្ទះ។ ជនសង្ស័យបានសារភាពថា ពិតជាបានចាប់រំលោភពិតប្រាកដមែន។ ករណីខាងនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅខេត្តតាមនិតិវិធីច្បាប់៕SRP

