អភិបាលខេត្ត យកអំណោយ ចែកជូនដល់អតីតយុទ្ធជន ចំនួន៥០គ្រួសារ

0

ខេត្តកំពង់ចាម៖អភិបាលខេត្ត បាននាំយកអំណោយ ចែកជូនដល់អតីតយុទ្ធជនចំនួន ៥០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូ មី១កេសត្រីខ១យួរ ននិងថវិកាចំនួន១០ម៉ឺនរៀល។

ការចែកអំណោយនេះនៅព្រឹកមិញនេះ ក្នុងពិធី រំលឹកខួបលើកទី៦៨​ ថ្ងៃ​បុណ្យឯករាជជាតិ៩ វិច្ឆិកា ឆ្នាំ​១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២១ និង​អបអរ​សាទរ​​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃទិវា​កំណើត​កងយោធពល​ខេ​ម​ភូភូមិន្ទ ដើម្បីផ្សាភ្ជាប់សម្ដែងនូវសេចក្ដីដឹងគុណ ដល់វីរយុទ្ធជន វីរៈយុទ្ធនារីកម្ពុជា។

ពិធីនេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅបរិវេណ សួនសាធារណ ខាងមុខសាលាគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម​ ក្រោម​វត្តមាន លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​ និង​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយមានការអញ្ជើញចូលរួមពីលោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ និង​ព្រះមន្ត្រីសង្ឃ​ ​ផងដែរ​​។

លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បានឡើងថា ការប្រារឰពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១ ) គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។ ទិវាបុណ្យ ឯករាជ្យជាតិ ៩-វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៦៨ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឹនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ៕SRP