សមត្ថកិច្ចបំបែកសំណុំរឿង ឃាតកម្មសម្លាប់ក្មេងស្រី បោះចូលទៅក្នុងអូរ​

0

ខេត្តព្រៃវែង៖សមត្ថកិច្ចបានបំបែកសំណុំរឿងករណីឃាតកម្មសម្លាប់ក្មេងស្រីដោយទម្លាក់ចូលក្នុងទឹកអូរ​មួយ​ នៅចំណុចភូមិទួលជៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ០៧ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី មានករណីប្រទះឃើញសាកសពក្មេងស្រីម្នាក់ស្លាប់នៅក្នុងប្រលាយអូរ ស្ថិតក្នុងភូមិទួលជ្រៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សាកសពមានឈ្មោះ ផល ផានិត អាយុ ១២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។

ប្រត្តិបត្តិការនេះធ្វេីឡេីង នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ។

សូមជម្រាបថា ដោយបានបទបញ្ជារពីលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំសហការជាមួយ នគរបាលខេត្តព្រៃវែង​ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនាយកដ្ឋាបច្ចេកទេស​និងនវិទ្យាសាស្រ្ត និង​ អង្គការ CPU ចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទ្បើងវិញ ដោយបានវះកាត់សាកសពពិនិត្យឃើញថា៖ មានភក់នៅក្នុងបំពង់កនិងក្នុងសួត , បាក់ឆ្អឹងជំនីខាងស្តាំ, ទ្វារមាសពុំមានស្លាកស្នាមពីការចាប់រំលោភទេ គឺជាករណីឃាតកម្ម។

នៅថ្ងៃម្សិលមិញកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានមុខសញ្ញាម្នាក់ឈ្មោះ យ៉ែម សុផែន ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅភូមិទួលជៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង មកធ្វើការសាកសួរ និងបានសារភាពថា កាពីយប់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខ្លួនបានទៅចូលរួមកម្មវិធីខួបកំណើតកូនរបស់អ្នកជិតខាង រហូតដល់វេលាម៉ោងប្រហែល ២២និង០០នាទី ម្ចាស់កម្មវិធីបានប្រើខ្លួនឲ្យទៅទិញ ទឹកកក ពេលធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញក្មេងស្រីរងគ្រោះឈ្មោះ ផល ផានិត ឈរនៅមុខផ្ទះហើយខ្លួនបានឈប់ម៉ូតូនិងបបួលក្មេងស្រីរងគ្រោះទៅផឹកស៊ីដែរ ហើយក្មេងស្រីនោះក៏យល់ព្រមទ្បើងជិះម៉ូតូ ពេលធ្វើដំណើរតាមម៉ូតូក្មេងស្រីរងគ្រោះបានជិះអោបចង្កេះខ្លួន ធ្វើឲ្យមានអារម្មណ៍ផ្លូវភេទ ទើបខ្លួនដឹកក្មេងស្រីរងគ្រោះទៅចំណុចកើតហេតុខាងលើ រួចក៏ធ្វើសកម្មភាពចាប់ស្ទាបអង្អែលសុដន តែត្រូវក្មេងស្រីនោះរើបំរ៉ាស់ ដោយខ្លាចបែកការខ្លួនក៏ច្រាន ក្មេងស្រីរងគ្រោះទម្លាក់ក្នុងអូរ ហើយចាប់សង្កត់ច្រមុជក្នុងទឹកអូរនោះរហូតដល់ដាច់ខ្យល់។ ក្រោយពីធ្វើសកម្មភាព សម្លាប់ក្មេងស្រីរួចហើយខ្លួនក៏ជិះម៉ូតូទៅផ្ទះធ្វើដូចគ្មានរឿងអ្វីកើតទ្បើង រហូតដល់សមត្ថកិច្ចទៅនាំខ្លួនមកសាកសួរ តែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យនគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងផ្តន្ទាទោសតាមផ្លូវច្បាប់៕SRP