ខេត្តសៀមរាប៖ក្រុមចោរចំនួន៤នាក់ បានប្លន់យកម៉ូតូអស់ចំនួន២គ្រឿង រួចជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍បានកើតឡើងរំលងអាធ្រាត ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចខាងជើងរង្វង់មូលផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រភពបានឱ្យដឹងថាករណីនេះក្រុមជនសង្ស័យ១ក្រុមមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួន០៤នាក់បានធ្វើសកម្មភាពប្លន់ប្រដាប់ដោយដាវកាប់ទៅលើជនរងគ្រោះ យកម៉ូតូ២គ្រឿងបានសម្រេចគេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាម នាំមកសាកសួរបំភ្លឺ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ៖
ជនរងគ្រោះទី១ៈ ឈ្មោះ ផាន សុភា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ជាម្ចាស់ម៉ូតូម៉ាកSCOPY ពណ៌ស សេរីឆ្នាំ២០២០ ស្លាកលេខសៀមរាប 1AH-2278។ជនរងគ្រោះទី២ៈ ឈ្មោះ ម៉ៅ សុវណ្ណារ៉ា ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ជាម្ចាស់ម៉ូតូម៉ាក សង់ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ស្លាកលេខ សៀមរាប1Y-5890៕SRP

