លោក​​ អ៊ុន​ ចាន់ដា​ ប្រគេនបច្ច័យ ដល់វត្តចំនួន៤ ក្នុង​ក្រុងកំពង់ចាម

0

ខេត្តកំពង់ចាម​៖លោក​ អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ញូង ចរិយា អ៊ុន ចាន់ដា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានអញ្ជើញចូលរួមពិធីវេរអង្គកឋិនទានមហាសាមគ្គី និងឆ្លងបុណ្យអង្គកឋិន ដែលប្រារព្ធធ្វើឡើងនៅវត្ត ខេមវន័ បឹងស្នាយ និងបានប្រគេនបច្ច័យ ដល់វត្តចំនួនបីទៀត នៅក្រុងកំពង់ចាម។

គួរ​បញ្ជាក់​ថា​ អ្នកផ្តេីមបុណ្យអង្គកឋិនទានមហាសាមគ្គីរបស់រដ្ឋបាលខេត្តកំពង់ចាម នេះ រួមមាន​ លោក​ យឹម ឆៃលី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ លោក​ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋជាសប្បុរសជនច្រើននាក់ទៀតបាននាំបច្ច័យសរុប​ចំនួន ៧២.៩៤១ ដុល្លារ រួមនិងត្រៃយ៍ធំ​ ២ -លៀង ១០ -សាដក់ ៨៨ និងទេយ្យវត្ថុមួយចំនួនទៀត។​ ក្នុងនោះរដ្ឋបាលខេត្តបានប្រគេនព្រះសង្ឃចំនួន៣ វត្តក្នុងក្រុងកំពង់ចាម រួមមាន​៖ វត្តបុទមរតនៈដីដុះចំនួន ១០លានរៀល,វត្តសុទស្សនារាម ជ្រោយថ្ម ចំនួន ១០លានរៀល, វត្តជោតនារាម បឹងកុកចំនួន ១០លានរៀល។ បច្ច័យដែលបានប្រគេនព្រះសង្ឃ វត្តខេមវ័ន ហៅវត្តបឹងស្នាយ សរុបចំនួន ៦៥.៦២៣ដុល្លារ ផងដែរ​៕SRP