ក្រុមប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនជាងថតរូបម្នាក់ រកឃើញគ្រឿងញៀនជាច្រើន

0

ខេត្តសៀមរាប៖ក្រុមប៉ូលិសខេត្តសៀមរាបដែលចុះត្រួតពិនិត្យច្បាប់ចរាចរណ៍នៅផ្លូវ៦០ ម៉ែត្របានឃាត់ខ្លួនបុរសម្នាក់ រកឃើញគ្រឿងញៀនជាច្រើនកញ្ចប់។

ស្នងការរងខេត្តសៀមរាប ទទួលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន លោកអ៊ុំ អមរា បានថ្លែងថាជនសង្ស័យមានឈ្មោះ ចាន់ បូរ៉ាឌី ភេទប្រុស៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ មានសារធាតុញៀននៅក្នុងខ្លួន និងធ្លាប់ជាប់ពន្ធនាគារចំនួន២លើក នេះជាលើកទី៣ហើយ។

លោកអ៊ុំ អមរា បន្តថាក្រោយចាប់ខ្លួនដកហូតវត្ថុតាង៖ ម្សៅមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ០៨កញ្ចប់ ស្មើនឹងទម្ងន់ ៨៦,៩៩ ក្រាម(ទម្ងន់សុទ្ធ).ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង.ទូរស័ព្ទ៣គ្រឿងនិងសម្ភារវេចខ្ចប់មួយចំនួនទៀត។

ករណីនេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ថាការចាប់ខ្លួនធ្វើឡើងនៅយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលផ្លូវ៦០ម៉ែត្រ ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប៕SRP