ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានលើកឡើងថាសាលាអន្តរជាតិ អាយ ឃ្យូ បានយកចិញ្ចឹមផ្លូវសាធារណៈ ធ្វើជាកន្លែងផ្ញើកង់ម៉ូតូ យ៉ាងអាណាធិបតេយ្យបណ្ដាលឱ្យខូចបាត់បង់សណ្ដាប់ធ្នាប់ផងដែរ។
ទីតាំងសាលាអន្តរជាតិ អាយ ឃ្យូ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប តាមបណ្ដោយផ្លូវបេតុងមួយខ្សែក្រោយអតីតមន្ទីរពេទ្យនាគទេព។
ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរបានលើកថា ការយកចិញ្ចើមផ្លូវ សាធារណៈរបស់រដ្ឋធ្វើជាកន្លែងដាក់ផ្ញើកងម៉ូតូ ជាហេតុនាំឲ្យមានការបាត់បង់នូវសណ្តាប់ធ្នាប់និងកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរទៅដែរ។
ប្រជាពលរដ្ឋបានបន្តថាពួកគាត់តែងតែឃើញសមត្ថកិច្ចចម្រុះចុះអប់រំនិងណែនាំមិនឲ្យមានការចតរថយន្តម៉ូតូនៅលើចិញ្ចើមផ្លូវនោះទេ ក៏ប៉ុន្តែបែរជាសាលាអន្តរជាតិ អាយ ឃ្យូ មួយនេះ យកចិញ្ចើមផ្លូវធ្វើជាកន្លែងផ្ញើកង់និងម៉ូតូ ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរខេត្តនោះឡើយ។
ករណីនេះប្រជាពលរដ្ឋរំពឹងថាអាជ្ញាធរសមត្ថកិច្ចចម្រុះនិងចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅចំណុចខាងលើនេះជាក់ជាពុំខានឡើយ។
សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះអាជ្ញាធរខេត្តសៀមរាបបានចេញលិខិតមួយ ដោយហាមការចតរថយន្តឬម៉ូតូនៅលើចិញ្ចើមផ្លូវ។ ការចេញបម្រាមហាមចតនៅលើចិញ្ចើមផ្លូវដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយអោយមានសណ្ដាប់ធ្នាប់ល្អបែបនេះមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕SRP

