ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះខេត្តសៀមរាបបានឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធប្រើប្រាស់សារធាតុញៀន ក្នុងនោះតៃកុងឡានពីរនាក់និងព្រូម្នាក់។
មន្ត្រីមន្ទីរសាធារណការខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២១ ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមដងផ្លូវជាតិលេខ៦ នៅ
ភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានត្រួតពិនិត្យយានយន្តសរុបចំនួន ១៥៩គ្រឿង យានយន្តត្រឹមត្រូវចំនួន ១៥២ គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០៧គ្រឿងមាន៖
-បានពិន័យអ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពចំនួន ០២នាក់
-បានពិន័យរថយន្តផ្ទុកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន ០២គ្រឿង
-រថយន្តពាក់ព័ន្ធជាមួយអ្នកបេីកបរមានសារធាតុញៀនចំនួន ០២គ្រឿង
-ត្រួតពិនិត្យរកសារធាតុញៀនសរុបចំនួន ២០នាក់ មានសារធាតុញៀនក្នុងខ្លួនចំនួន ០៣នាក់ (អ្នកបេីកររថយន្ត ០២នាក់ និងព្រូរថយន្ត០១នាក់៕SRP

