បទល្មើសនេសាទ ក្នុងស្រុកសូទ្រនិគម នៅតែបន្តកើតមាន

0

ខេត្តសៀមរាប៖មានការលើកឡើងថា បទល្មើសនេសាទ ក្នុងស្រុកសូទ្រនិគម នៅតែបន្តកើតមានឡើងក្នុងដែននេសាទសហគមន៏កំពង់ឃ្លាំង។

ជាក់ស្ដែងសមត្ថកិច្ចចម្រុះ នៅថ្ងៃម្សិលមិញបានចុះបង្ក្រាបបទល្មើស នេសាទដោយខុសច្បាប់ នៅក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាការបង្រ្កាបលទ្ធផល កាប់បង្គោលឆ្នុក១០កន្លែង បង្គោល៤០ដើម, ក្បាលប៧គ្រឿង, របាំងសាច់អួន ៦០០ ម៉ែត្រ, ចម្រឹង៣០០ ដើម នឹងលែងកូនត្រី១៥ គីឡូក្រាម៕SRP